Donate Us for Supporting

Thursday, January 28, 2021

ប្រាសាទព្រៃនគរ ខេត្ដឧត្ដមានជ័យ+Prei Nokor in Oddar Meanchey not in Vietn...

#FnBTV #PreiNokorTemple #ប្រាសាទព្រៃនរគ ប្រាសាទព្រៃនគរ ឈ្មោះ. : ប្រាសាទព្រៃនគរ អ្នកកសាង : ព្រះបាទជ័យវរ្ម័នទី៧ កាលបរិច្ឆេទកសាង: ចុងសតវត្សទី១២ ដើមសតវត្សទៅ១៣ ឧទ្ទិសថ្វាយ : ព្រះពុទ្ធសាសនាមហាយាននិកាយអាចរិយវាទ ស្ថាបត្យកម្ម. : បាយ័ន្ដ ទីតាំង. : ភូមិព្រៃនគរ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្ដមានជ័យ។ ប្រាសាទព្រៃនគរ គឺជាប្រាសាទមួយ ដែលស្ថិតនៅក្នុងព្រៃ ជាប់វាលស្រែចេញពីផ្លូវជាតិប្រមាណ ២៥០ ម៉ែត្រ តាមផ្លូវក្រាលគ្រោះក្រហម ដោយនៅក្បាលផ្លូវ គេបានសាងសង់ ជាផ្ទាំងគំនូរមួយ ដែលជារូបរបស់ប្រាសាទនេះតែម្ដង ជាគំនូរត្រូវបានគេគូរដោយដៃផ្ទាល់ ថែមទាំងដាក់ ឈ្មោះប្រាសាទបញ្ជាក់ និងចុះតាមផ្លូវវាលស្រែបន្ដិចក្នុងគោកព្រៃតូចមួយ ដែលព័ទ្ធជុំវិញដោយ វាលស្រែមានស្រូពណ៌បែតងខ្ចីនារដូវវស្សា។ ប្រាសាទនេះ ស្ថិតនៅក្នុងភូមិព្រៃនគរ ឃុំពង្រ ស្រុកចុងកាល់ ខេត្ដឧត្ដមានជ័យ។ ចំណែកឯទំហំបរិវេណប្រាសាទវិញមិនសូវជាធំពេកទេ តែបានបន្សល់នៅសំណល់ភស្ដុតាង ដូចជា ស្រះទឹក ស៊ុំទ្វា តួប៉មប្រាសាទ ថ្មបាយក្រៀម ថ្មភក់ បាល័ង្គ ឬទម្ររូបចំឡាក់ និងបណ្ណាល័យ ថែមទៀតផង។ តាមបទពិសោធន៍ ការដើរទស្សនាប្រាសាទជាច្រើន និងការស្រាវជ្រាវផ្សេងផងរបស់ លោក ហេង ប៊ុនធឿន ដែលជាសមាជិកក្រុមមគ្គុទ្ទេសក៍ពហុភាសា និងជាមគ្គុទ្ទេសក៍ភាសា ខ្មែរ និង ថៃ ក្នុងតំបន់សៀមរាប បានរួមដំណើរជាមួយគ្នាផងនោះ គាត់មានប្រសាសន៍ថា យោងតាម សំណង់ និងសំណល់អាគារ ដែលមានតួប៉មធំមួយដែលមានទ្វាចេញចូល៤ បណ្ណាល័យ១ ស៊ុំទ្វា ទម្រ ឬបាល័ង្គរូបចំឡាក់ ព្រមទាំងស្រះទឹក និងច្រកចូលពីទេសខាងកើត អាចវាយតម្លៃបានថា ប្រាសាទនេះត្រូវបាន សាងសង់ឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី ១៣ ក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ ក្នុងរចនាបទបាយ័ន្ដ នៃព្រពុទ្ធសាសនា មហាយាននិកាយអាចរិយវាទ ហើយជាធម្មសាលា មិនមែនជាមន្ទីពេទ្យទេ ដោយសម្អាងលើបណ្ណល័យ និងច្រកចូល ពីទិសខាងកើត។ នាពេលបច្ចុប្បន្ន ប្រាសាទនេះត្រូវប្រជាពលរដ្ឋកាប់ឆ្ការព្រៃខ្លះៗ និងនៅតែជាទីកន្លែង សក្ការៈបូជា ដូចប្រាសាទនាក្នុងខែត្រសៀមរាបដែរ ដូចជាការសង់ខ្ទមអ្នកតា ដាក់រូបចំលាក់ បាក់បែក និងសំណល់សែនព្រេនផ្សេងៗ ពីការបួងសួងសុំសេចក្ដីសុខ ដែលជាទំនៀមទម្លាប់ របស់ប្រជាពលរដ្ឋខ្មែរ តាំងយូរមកហើយនោះ។ សម្រាប់ការបរិយាយខាងលើ គ្រាន់តែជាការទាញសន្និដ្ឋាន តាមការធ្លាប់បានសិក្សា ស្រាវជ្រាវ បទពិសោធន៍ នឹងកំណត់សម្គាល់ផ្សេងៗ លើឯកសារដែលតែងតែអះអាងឲ្យដឹង តែប៉ុណ្ណោះ ព្រោះយើងមិនទាន់បានជួបឯសារណាមួយ ដែលបានអះអាងជាក់ច្បាស់ លើប្រវត្ដិ សង្ខេបរបស់ប្រាសាទនៅឡើយទេ ហើយយើងនឹងធ្វើបច្ចប្បន្នភាព បន្ថែមប្រសិនបើ យើងបានទទួល បានព័ត៌មានបន្ថែម ដែលអាចជឿជាក់ និងអាចកែសម្រួលបាន។ យើងសង្ឃឹមថា ប្រិយមិត្ដ នឹងគាំទ្រ អនុគ្រោះ និងចែករំលែកចំណេះដឹងនេះទៅអ្នកដទៃទៀត ឲ្យបានដឹងស្គាល់នូវសម្បត្ដិ បេតិកភ័ណ្ឌរបស់យើង ដល់កូនចៅជំនាន់ក្រោយកុំឲ្យបាត់បង់បន្ដទៀត។ សូមអរគុណ! Prey Nokor Temple Prey Nokor Temple is a temple located in the forest next to the rice field, about 250 meters from the national road, on the red paved road. By hand, even naming the temple, confirming and descending a little rice field road in a small forest mainland surrounded by light green rice fields during the rainy season. This temple is located in Prey Nokor village, Pong Ror commune, Chong Kal district, Oddar Meanchey province. The size of the temple grounds is not very large, but there are remnants of evidence such as ponds, gates, temples, laterite, sandstone, thrones or statues and libraries. According to Mr. Heng Bunthoeun, a member of the multilingual and Khmer & Thai language tour guides in Siem Reap Area, the experience of visiting many temples and traveling together, according to the construction and remains A building with a large tower with four entrances, a library, a pedestal or stilts, as well as a pond and an entrance from the east, can be estimated that the temple was built in the late 12th centuries to the early 13th century, during the reign of Jayavarman VII in the Bayon style of Mahayana Buddhism Nikay Archriyavat, the seminary was not a hospital, with a library and an entrance from the east. Today, the temple has been cleared by some villagers and is still a place of worship like the temples in Siem Reap, such as the construction of huts, statues and other relics from the prayer for peace, which is a tradition of The Cambodian people have been there for a long time. For the above description is just a conclusion based on the study, experience and notes on documents that are always confirmed, because we have not met any documents that confirm the history of the temple. Yet, and we will make more updates if we have received more reliable and editable information. We hope that you will support and share this knowledge with others so that our heritage can be passed on to future generations. Thank you! Other Temple May You like : 1. ប្រាសាទប្រាំ នៅកោះកេរ្ដិ៍ + Prasat Pram at Koh Kher Part 8 of F&B TV Northeast Trip was finished Find us more in: Find us more in the link below : Instagram : https://www.instagram.com/fnbtv_art/ Facebook : https://web.facebook.com/fnbtvart/ YouTube: http://www.youtube.com/c/FBTVOfficial Blogger : https://fnbtvart.blogspot.com Google Business : https://fnbtv.business.site/?m=true Twitter: https://twitter.com/FnB_TV_Art Tumblr: https://www.tumblr.com/blog/fnbtv (F&B TV will try to find the new knowledge for all our fans)

No comments:

Post a Comment