Donate Us for Supporting

Tuesday, January 5, 2021

ពិណពាទ្យហោមរោងព្រឹក + Pin Peat Homrong Pel Prek Kraonai full + ปิ่นพรหอม...


#FnBTV #PinPeat #ក្រៅណៃ២ជាន់ពេញសាច់បំបែក Chapter: 0:00 | Intro and Some Introduction - ចំណុចចាប់ផ្ដើម និងការពិពណ៌នាខ្លះៗ 1:00 | Kranai Pi Cheantt - ក្រៅណៃ២ជាន់ 6:44 | Kranai Pi Cheantt Separate Melody - សាច់បំបែកក្រៅណៃ២ជាន់ 12:39 | Kranai Mouy Cheantt - ក្រៅណៃមួយជាន់ 15:13 | Kranai Mouy Cheantt Separate Melody - សាច់បំបែកក្រៅណឫ១ជាន់ 22:40 | Lear Or Sdach Lear - លា ឬ ស្ដេចលា 23:13 | Thankful Message And Some Detail - សារថ្លែងអំណរគុណ សេចក្ដីលំអិតខ្លះៗ ឆាំងការ ភ្លេងខ្មែរ ខេត្ដសៀមរាប ************************** មានទទួលភ្លេងការ ភ្លេងពិណពាទ្យ ឆៃយ៉ាំ របាំ ភ្លេងមហោរី ចៅមហា ធុងបាស់ និងមានបង្រៀនភ្លេងការ ភ្លេងពិណពាទ្យ ព្រមទាំងសេវាកម្មផ្សេងៗទៀតផងដែរ។ ទូរស័ព្ទលេខ : 077 985 308 | 016 237 990 អាស័យដ្ឋាន ភូមិវាល សង្កាត់ គោកចក ក្រុង-ខេត្ដសៀមរាប ។ ************************** ពិណពាទ្យហោមរោងពេលព្រឹកនៅខេត្ដសៀមរាប ត្រូវបានដកស្រង់ចេញពីកម្មវិធីសំពះគ្រូ ចងអំបោះដៃបង្កក់សិរី ប្រស់ព្រំ ដល់សិស្សថ្មីទើបរៀនចប់ហោមរោងលើកដំបូង ដើម្បីបំពេញល័ក្ខថា ពួកគាត់បានក្លាយជាអ្នកភ្លេងពិណពាទ្យពេញលេញហើយ ក្រោមការបង្រៀនពីគ្រូត្រឹមត្រូវតាមក្បួនច្បាប់ពីបុរាណមក។ ការរៀបចំកម្មវិធីនេះគឺត្រូវបានរៀបចំតាមធនធានលទ្ធិភាពដែលមាន លក្ខណៈតូចតាច ដែលមានការចូលរួមគ្រប់សិស្សដែលបានរៀន និងអ្នកដែលរួមចំណែកផ្សេងៗក្នុងកិច្ចការនេះ។ កម្មវិធីនេះប្រព្រឹត្ដទៅនៅថ្ងៃអាទិត្យ ៦កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០ នៅសាលាឆទានខាងត្បូងភ្នំក្រោម ខេត្ដសៀមរាប ដែលមាន លោកគ្រូ នឿន ឆាំងការ ជាអ្នកបង្ហាត់បង្រៀន នឹង លោក សាម វ៉ាន់សៃ ជាអ្នកផ្ដល់ជាឧបករណ៍សម្រាប់ប្រើប្រាស់ផងដែរ។ សម្រាប់ការលេងទៅ ប្រហែលជាមិនសូវពិរោះទេ ដោយសារភាគច្រើនជាសិស្សទើបចេះថ្មីៗ និងមានការភ្លេចភ្លាំងខ្លះ ដូច្នេះយើងសង្ឃឹមថា លោកគ្រូ អ្នកគ្រូ សាស្ដ្រាចារ្យ អ្នកលេងភ្លេងអាជីព យាយតា ពុកម៉ែ បងប្អូន និងប្រិយមិត្ដទាំងអស់ ខន្ដីអភ័យទោស ផ្ដល់មតិយោបល់ ដើម្បីស្ថាបនា និងគាំទ្រផ្ដល់កម្លាំងចិត្ដឲ្យពួកយើងខិតខំបន្ដទៀត ក្នុងការចួលរួមអភិរក្សថែរក្សាសម្បតិ្ដវប្បធម៌មួយនេះឲ្យកាន់តែមានអាយុបន្ដយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោមបានស្គាល់ ដឹង ឬអាចផ្សព្វផ្សាយបន្ដសម្រាប់ប្រទេសផ្សេងៗទៀតលើសាកលលោកបានដឹងផងដែរ។ *******___________________________******* ប្រគុំដោយក្រុមភ្លេង ឆាំងការ ភ្លេងខ្មែរ ខេត្ដសៀមរាប តន្រ្ដីករចូលរួមមាន ១. លោកគ្រូ នឿន ឆាំងកា (គងវង់ធំ) ២. លោក នឿន វណ្ណា (រនាតធុង) ៣. លោក អឿន ស្រីរ័ត្ន (ស្រឡៃណៃ) ៤. លោក គុណ គុំ (រនាតឯក) ៥. លោក សូរ សំណាង (រនាតឯក) ៦. លោក ខុម ធីរ៉េន (រនាតដែក) ៧. លោក គង់ ស៊ីថន (ស្គរសម្ភោរ) ៨. លោក ណន នឹត (គងវង់តូច) ៩.កុមារា ម៉ៃ សំបូរ (ស្គរធំ) __________________________________ ChhangKa Pleng Khmer Siem Reap There are some service as music, Pin Peat, Chai Yam, Maori music, Chao Moha, Speaker in Event And there are music lessons, Pin Peat music as well as other services as well. Tel: 077 985 308 | 016 237 990 Address: Veal Village, Sangkat Kork Chak, Siem Reap Province. ___________________________________ Pin Peat Hom Rong During the morn in Siem Reap, this video was taken from the program to salute the teacher, tie the hand thread, sprinkle holy water for new students who just finished the Hom Rong for the first time to qualify that they have become full Pin Peat musicians under the teaching From the right teacher according to the ancient rules. The program is organized according to the small resources available to all students and participants. This program had been taken place on Sunday, December 20, 2020 at the southern resting house of Phnom Krom, Siem Reap province, with Mr. Noeun Chhangkar as the trainer and Mr. Sam Van Sai as supporter. who also provide tools for use. As for playing, it may not be so sweet because most of them are new students and there are some forgetfulness, so we hope that all teachers, professors, professional musicians, grandparents, parents, siblings and all the fans, apologize for the inconvenience. Build and support, encourage us to continue our efforts to participate in the preservation and preservation of this cultural property for a long life for the next generation to know or can spread to other countries around the world. Well. _____________________________________ Performed by Chhang Kar Pleng Khmer Band, Siem Reap Province Participating musicians 1. Teacher Noeun Chhangka (Kong Vong Thom) 2. Mr. Noeun Vanna (Roneat Thong) 3. Mr. Oeun Srey Roth (Sralai Nai) 4. Mr. Kon Kom (Roneat Ek) 5. Mr. So Samnang (Roneat Ek) 6. Mr. Khom Thiren (Iron Roneat) 7. Mr. Kong Sithon (Samphor Drum) 8. Mr. Non Nith (Kong Vong Toch) 9. Child Mai Sambo (Big Drum) *** *** Find us more in: Find us more in the link below : Instagram : https://www.instagram.com/fnbtv_art/ Facebook : https://web.facebook.com/fnbtvart/ YouTube: http://www.youtube.com/c/FBTVOfficial Blogger : https://fnbtvart.blogspot.com Google Business : https://fnbtv.business.site/?m=true Twitter: https://twitter.com/FnB_TV_Art Tumblr: https://www.tumblr.com/blog/fnbtv (F&B TV will try to find the new knowledge for all our fans)

1 comment:

  1. Very Good Job for creating as documentary for next students . Love it ...

    ReplyDelete