Donate Us for Supporting

Showing posts with label Temple In Cambodia. Show all posts
Showing posts with label Temple In Cambodia. Show all posts

Friday, December 17, 2021

 សម្តែងសិល្បៈល្ខោនស្រមោលស្បែកធំ នៅបរិវេណព្រះលានជល់ដំរី

ដើម្បីអបអរសាទរព្រឹត្តិការណ៍«រំលឹកគុណអង្គរ»ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងដើម្បីចូលរួមចំណែកលើកស្ទួយវប្បធម៌អរូបិយនៃមនុស្សជាតិផងនោះ ក្រុមសិល្បៈល្ខោនស្រមោលស្បែកធំ វត្តរាជបូណ៌ក្រុងសៀមរាប នឹងធ្វើការសម្តែងល្ខោនស្រមោលស្បែកធំ ជូនសាធារណៈបានទស្សនាដោយសេរី នៅបរិវេណព្រះលានជល់ដំរី ត្រូវបានបញ្ចប់ដោយបរិបូរណ៍។ ក្នុងនាមយើងខ្ញុំជាពលរដ្ឋខ្មែររួមជាតិ មានសេចក្ដីត្រេកអរ រីករាយជាខ្លាំងចំពោះការបង្កើតព្រឹត្ដិការណ៍នេះឡើង និងមានអ្នកចូលរួមយ៉ាងច្រើនកុះករ ទាំងយុវវ័យ ក្មេងចាស់ប្រុសស្រី ជាមួយនឹងការជួយផ្សព្វផ្សាយគាំទ្រ សិល្បៈខ្មែរថែមទៀត។

Performing the Big Skin Shadow Theater at the Elephant Terrace
To celebrate the "Remembrance of Angkor" event from 12 to 16 December 2021, organized by the APSARA Authority and to contribute to the promotion of the intangible culture of humanity, the Big Skin Shadow Theater, Wat Reachbo, Siem Reap There will be a large-scale shadow puppet show for the public, freely visited at the Terrace of the Elephants, completed in abundance. On behalf of us, the Cambodian people, we are very happy to create this event and have a large number of participants, young and old, men and women, with the support of Cambodian art.
0
People reached
0
Engagements
Like
Comment
Share


















Thursday, December 16, 2021

ល្ខោនស្រមោលស្បែកធំ សម្ដែងវគ្គឈុតព្រះរាមកថ្នល់_Large Skin Shadow Theater ...

ល្ខោនស្រមោលស្បែកធំ សម្ដែងវគ្គ ព្រះរាមកថ្នល់ សម្ដែងដោយ ក្រុមសិល្បៈល្ខោនស្រមោលស្បែកធំ វត្ដរាជបូណ៌ក្រុងសៀមរាប ទិដ្ឋភាពទាំងស្រុងថតផ្ទាល់ពីលានជល់ដំរី ខេត្ដសៀមរាប។ ថ្ងៃ ១០ កើត ខែ មគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃ អង្គារ ទី ១៤ ខែធ្នូ ឆ្នាំ២០២១ Big Skin Shadow Theater Puppets Performed by Wat Reachbo Artist Group, Siem Reap Full view from the Elephants Terrace, Siem Reap. Tuesday, December 14, 2021 កម្មវិធីទាំងស្រុងត្រូវសម្ដែងក្នុងពេល ៣ ថ្ងៃនៅសៀមរាប វេលាម៉ោង១៨:០០ល្ងាច ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ នឹងមានការសម្តែងសិល្បៈល្ខោនស្រមោលស្បែកធំ នៅបរិវេណព្រះលានជល់ដំរី ដើម្បីអបអរសាទរព្រឹត្តិការណ៍«រំលឹកគុណអង្គរ»ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងដើម្បីចូលរួមចំណែកលើកស្ទួយវប្បធម៌អរូបិយនៃមនុស្សជាតិផងនោះ ក្រុមសិល្បៈល្ខោនស្រមោលស្បែកធំ វត្តរាជបូណ៌ក្រុងសៀមរាប នឹងធ្វើការសម្តែងល្ខោនស្រមោលស្បែកធំ ជូនសាធារណៈបានទស្សនាដោយសេរី នៅបរិវេណព្រះលានជល់ដំរី។ កម្មវិធីសម្តែងល្ខោនស្រមោលស្បែកធំ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២១តទៅ វេលាម៉ោង១៨:០០ល្ងាច រហូតដល់ម៉ោង២២:០០យប់។ កម្មវិធីសម្តែងមានដូចតទៅ៖ ថ្ងៃទី០១ សម្តែងវគ្គព្រះរាមកថ្នល់ ថ្ងៃទី០២ សម្តែងល្ខោនស្បែកតូច រឿងមន្តស្នេហ៍លិនថោង និងថ្ងៃទី០៣ សម្តែងល្ខោនស្បែកធំ វគ្គ សរនាគកបាស។ សូមបញ្ជាក់ថា ក្រៅពីការសម្តែងសិល្បៈល្ខោនស្រមោលស្បែកធំ ក៏មានកម្មវិធី ពិព័រណ៍បង្ហាញសមិទ្ធផលការងាររយ:ពេល២៩ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរា និងស្នាដៃសិល្បៈផ្សេងៗ ដែលជាទំនៀមទម្លាប់ប្រពៃណី កម្មវីធីសម្តែងសិល្បៈ ល្ខោនបាសាក់ ដែលសុទ្ធតែមានសារសំខាន់ ក្នុងន័យនេះ សូមអញ្ជើញសាធារណៈចូលរួមទស្សនាកម្សាន្តឱ្យបានច្រើនកុះករ ក្នុងរយៈពេល៣ថ្ងៃនេះ៕ អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ រូបភាព៖ F&B TV Official If the conditions are right, we will do it again from the live venue on Facebook Page F&B TV At 18:00 on December 14, 2021, there will be a large-scale shadow puppet show at the Terrace of the Elephants. To celebrate the "Remembrance of Angkor" event from 12 to 16 December 2021, organized by the APSARA Authority and to contribute to the promotion of the intangible culture of humanity, the Big Skin Shadow Theater, Wat Reachbo, Siem Reap There will be a large-scale shadow puppet show for the public to watch freely at the Terrace of the Elephants. The Big Skin Shadow Theater will run for three days from December 14 to 16, 2021, from 6:00 pm to 10:00 pm. The performance program is as follows: Day 1, Preah Reamok Thnal performance, Day 2, Small Skin Drama, Lin Thong's Charm, and Day 3, Big Skin Drama, Sar Neak Kab Bass. Please note that in addition to the performance of the movie "Shadow of the Big Skin", there is also an exhibition showcasing the achievements of the past 29 years of the APSARA Authority and other works of art, which are traditional traditions of the Bassac Performing Arts program, which are all important in meaning. This invites the public to visit in large numbers during these 3 days. Article: Outreach Department Photo: F&B TV Official Join this channel to get access to perks: https://www.youtube.com/channel/UCVR6... If you like us to create more of our Khmer Art, Culture, Music, and more, you can donate to us with Paypal: samnang.so99@gmail.com ABA Bank: 000 237 563 Wing Phone Number: 010 720 442 Find us more in the link below : Instagram: https://www.instagram.com/fnbtv_art/ Facebook: https://web.facebook.com/fnbtvart/ Shutterstock: https://www.shutterstock.com/g/FnB+TV... YouTube: http://www.youtube.com/c/FBTVOfficial Blogger: https://fnbtvart.blogspot.com Google Business: https://fnbtv.business.site/?m=true Twitter: https://twitter.com/FnB_TV_Art Tumblr: https://www.tumblr.com/blog/fnbtv Pinterest: https://nl.pinterest.com/FnB_TV/_saved/ Pixabay: https://pixabay.com/users/fnbtv-14057... (F&B TV will try to find the new knowledge for all our fans)

Thursday, January 28, 2021

ប្រាសាទព្រៃនគរ ខេត្ដឧត្ដមានជ័យ+Prei Nokor in Oddar Meanchey not in Vietn...

#FnBTV #PreiNokorTemple #ប្រាសាទព្រៃនរគ ប្រាសាទព្រៃនគរ ឈ្មោះ. : ប្រាសាទព្រៃនគរ អ្នកកសាង : ព្រះបាទជ័យវរ្ម័នទី៧ កាលបរិច្ឆេទកសាង: ចុងសតវត្សទី១២ ដើមសតវត្សទៅ១៣ ឧទ្ទិសថ្វាយ : ព្រះពុទ្ធសាសនាមហាយាននិកាយអាចរិយវាទ ស្ថាបត្យកម្ម. : បាយ័ន្ដ ទីតាំង. : ភូមិព្រៃនគរ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្ដមានជ័យ។ ប្រាសាទព្រៃនគរ គឺជាប្រាសាទមួយ ដែលស្ថិតនៅក្នុងព្រៃ ជាប់វាលស្រែចេញពីផ្លូវជាតិប្រមាណ ២៥០ ម៉ែត្រ តាមផ្លូវក្រាលគ្រោះក្រហម ដោយនៅក្បាលផ្លូវ គេបានសាងសង់ ជាផ្ទាំងគំនូរមួយ ដែលជារូបរបស់ប្រាសាទនេះតែម្ដង ជាគំនូរត្រូវបានគេគូរដោយដៃផ្ទាល់ ថែមទាំងដាក់ ឈ្មោះប្រាសាទបញ្ជាក់ និងចុះតាមផ្លូវវាលស្រែបន្ដិចក្នុងគោកព្រៃតូចមួយ ដែលព័ទ្ធជុំវិញដោយ វាលស្រែមានស្រូពណ៌បែតងខ្ចីនារដូវវស្សា។ ប្រាសាទនេះ ស្ថិតនៅក្នុងភូមិព្រៃនគរ ឃុំពង្រ ស្រុកចុងកាល់ ខេត្ដឧត្ដមានជ័យ។ ចំណែកឯទំហំបរិវេណប្រាសាទវិញមិនសូវជាធំពេកទេ តែបានបន្សល់នៅសំណល់ភស្ដុតាង ដូចជា ស្រះទឹក ស៊ុំទ្វា តួប៉មប្រាសាទ ថ្មបាយក្រៀម ថ្មភក់ បាល័ង្គ ឬទម្ររូបចំឡាក់ និងបណ្ណាល័យ ថែមទៀតផង។ តាមបទពិសោធន៍ ការដើរទស្សនាប្រាសាទជាច្រើន និងការស្រាវជ្រាវផ្សេងផងរបស់ លោក ហេង ប៊ុនធឿន ដែលជាសមាជិកក្រុមមគ្គុទ្ទេសក៍ពហុភាសា និងជាមគ្គុទ្ទេសក៍ភាសា ខ្មែរ និង ថៃ ក្នុងតំបន់សៀមរាប បានរួមដំណើរជាមួយគ្នាផងនោះ គាត់មានប្រសាសន៍ថា យោងតាម សំណង់ និងសំណល់អាគារ ដែលមានតួប៉មធំមួយដែលមានទ្វាចេញចូល៤ បណ្ណាល័យ១ ស៊ុំទ្វា ទម្រ ឬបាល័ង្គរូបចំឡាក់ ព្រមទាំងស្រះទឹក និងច្រកចូលពីទេសខាងកើត អាចវាយតម្លៃបានថា ប្រាសាទនេះត្រូវបាន សាងសង់ឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី ១៣ ក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ ក្នុងរចនាបទបាយ័ន្ដ នៃព្រពុទ្ធសាសនា មហាយាននិកាយអាចរិយវាទ ហើយជាធម្មសាលា មិនមែនជាមន្ទីពេទ្យទេ ដោយសម្អាងលើបណ្ណល័យ និងច្រកចូល ពីទិសខាងកើត។ នាពេលបច្ចុប្បន្ន ប្រាសាទនេះត្រូវប្រជាពលរដ្ឋកាប់ឆ្ការព្រៃខ្លះៗ និងនៅតែជាទីកន្លែង សក្ការៈបូជា ដូចប្រាសាទនាក្នុងខែត្រសៀមរាបដែរ ដូចជាការសង់ខ្ទមអ្នកតា ដាក់រូបចំលាក់ បាក់បែក និងសំណល់សែនព្រេនផ្សេងៗ ពីការបួងសួងសុំសេចក្ដីសុខ ដែលជាទំនៀមទម្លាប់ របស់ប្រជាពលរដ្ឋខ្មែរ តាំងយូរមកហើយនោះ។ សម្រាប់ការបរិយាយខាងលើ គ្រាន់តែជាការទាញសន្និដ្ឋាន តាមការធ្លាប់បានសិក្សា ស្រាវជ្រាវ បទពិសោធន៍ នឹងកំណត់សម្គាល់ផ្សេងៗ លើឯកសារដែលតែងតែអះអាងឲ្យដឹង តែប៉ុណ្ណោះ ព្រោះយើងមិនទាន់បានជួបឯសារណាមួយ ដែលបានអះអាងជាក់ច្បាស់ លើប្រវត្ដិ សង្ខេបរបស់ប្រាសាទនៅឡើយទេ ហើយយើងនឹងធ្វើបច្ចប្បន្នភាព បន្ថែមប្រសិនបើ យើងបានទទួល បានព័ត៌មានបន្ថែម ដែលអាចជឿជាក់ និងអាចកែសម្រួលបាន។ យើងសង្ឃឹមថា ប្រិយមិត្ដ នឹងគាំទ្រ អនុគ្រោះ និងចែករំលែកចំណេះដឹងនេះទៅអ្នកដទៃទៀត ឲ្យបានដឹងស្គាល់នូវសម្បត្ដិ បេតិកភ័ណ្ឌរបស់យើង ដល់កូនចៅជំនាន់ក្រោយកុំឲ្យបាត់បង់បន្ដទៀត។ សូមអរគុណ! Prey Nokor Temple Prey Nokor Temple is a temple located in the forest next to the rice field, about 250 meters from the national road, on the red paved road. By hand, even naming the temple, confirming and descending a little rice field road in a small forest mainland surrounded by light green rice fields during the rainy season. This temple is located in Prey Nokor village, Pong Ror commune, Chong Kal district, Oddar Meanchey province. The size of the temple grounds is not very large, but there are remnants of evidence such as ponds, gates, temples, laterite, sandstone, thrones or statues and libraries. According to Mr. Heng Bunthoeun, a member of the multilingual and Khmer & Thai language tour guides in Siem Reap Area, the experience of visiting many temples and traveling together, according to the construction and remains A building with a large tower with four entrances, a library, a pedestal or stilts, as well as a pond and an entrance from the east, can be estimated that the temple was built in the late 12th centuries to the early 13th century, during the reign of Jayavarman VII in the Bayon style of Mahayana Buddhism Nikay Archriyavat, the seminary was not a hospital, with a library and an entrance from the east. Today, the temple has been cleared by some villagers and is still a place of worship like the temples in Siem Reap, such as the construction of huts, statues and other relics from the prayer for peace, which is a tradition of The Cambodian people have been there for a long time. For the above description is just a conclusion based on the study, experience and notes on documents that are always confirmed, because we have not met any documents that confirm the history of the temple. Yet, and we will make more updates if we have received more reliable and editable information. We hope that you will support and share this knowledge with others so that our heritage can be passed on to future generations. Thank you! Other Temple May You like : 1. ប្រាសាទប្រាំ នៅកោះកេរ្ដិ៍ + Prasat Pram at Koh Kher Part 8 of F&B TV Northeast Trip was finished Find us more in: Find us more in the link below : Instagram : https://www.instagram.com/fnbtv_art/ Facebook : https://web.facebook.com/fnbtvart/ YouTube: http://www.youtube.com/c/FBTVOfficial Blogger : https://fnbtvart.blogspot.com Google Business : https://fnbtv.business.site/?m=true Twitter: https://twitter.com/FnB_TV_Art Tumblr: https://www.tumblr.com/blog/fnbtv (F&B TV will try to find the new knowledge for all our fans)