Donate Us for Supporting

Monday, June 22, 2020

ទស្សនាចរភាគឦសានវគ្គ២+ប្រាសាទព្រះធាតុខ្វាន់ពីរ-Cambodia Northeast Tour+Pr...




#FnBTV #NortheastTourInCambodia #PrasatPreahTheatKhvanPir #Mundulkiri ដំណើរទស្សនាចរភាគឦសាននៃប្រទេសកម្ពុជា របស់ក្រុមការងារ F&B TV និងអ្នកចូលរួមផ្សេងទៀត ដូចជា លោក ហ៊ុយ ប៊ុនហ៊ាង (Huy Bunheang 007 ), សូរ សំណាង (Samnang So 009) Mr. Thy Vot Tha និង Mr.Yun Richart បានធ្វើដំំណើរដោយជិះម៉ូតូចេញពីខេត្ដសៀមរាប ឆ្លងកាត់ ខេត្ដកំពង់ចាម និងខេត្ដក្រចេះ ហើយបានឆៀងចូលទស្សនាប្រាសាទក្នុងព្រៃជ្រៅមួយ ឈ្មោះថា ប្រាសាទ ព្រះធាតុខ្វាន់ពីរ ដោយឆ្លងកាត់ព្រៃចូលវាល កាត់វាលចូលព្រៃ តស៊ូយ៉ាងស្វិតស្វាញ ហើយក៏បានឃើញដូចបំណង។
Cambodia Northeast Tour of F&B TV with our local tourist such as Mr Huy Bunheang NM 007 (Khmer and Chinese Tour Guide) , Samnang So NM 009 (Graphic Designer), Mr. Thy Vot Tha (Veterinarian), Mr. Richart (Khmer and Russian Tour guide) by trip to Northeast side of Cambodia by motor cycle from Siem Reap Province. To that destination, we have across Kratié Province and continioue to visit Prasat Preah Theat Khvan Pir in the jungle forest and off road. At the end, our expectation is complete. That temple is very beautiful that the best Groin sculpture was carved on the baked brick in so long life.
And below is some detail of The Preah Theat Khvan Pir was taken from Vida Pura Document.
We are so sorry that we can translate in English, because many words in Khmer are can not find in English and we are not expert about it too.

ខាងក្រោមនេះជាប្រវត្ដិខ្លះៗដែលនិយាយប្រវត្ដិប្រាសាទព្រះធាតុខ្វាន់ពីរ៖
ប្រាសាទខ្វាន់ពីរ ស្ថិតនៅភូមិបក្សសម្ព័ន្ធ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ... ប្រាសាទព្រះធាតុខ្វាន់ពីរ ជាប្រាសាទ ដែលនៅសេសសល់រូបរាងមួយប៉ុណ្ណោះក្នុងទឹកដីខេត្តក្រចេះ។ប្រាសាទនេះគឺជាផ្នែកមួយនៃរាជធានីសម្ភុបុរៈ នៃដែនដីចេនឡាគោក។ នៅក្នុងសិលាចារឹកនៃប្រាសាទព្រះធាតុខ្វាន់ពីរបានពណ៌នា៖ ការមកអំពីស្រុកអនិន្ទិតបុរៈនៃសន្តានរបស់ព្រះបាទជ័យវរ្ម័នទី២ និងប្រារព្ធពិធីបួងសួងបានចាកផុតអំពីជ្វា។ ឯកសារ ដែលផ្តល់សារៈសំខាន់បំផុតចំពោះខេត្តក្រចេះគឺសិលាចារឹក ដែលបានមកពីប្រាសាទខ្វាន់ពីរ ឋិតនៅប្រមាណ ៥០គីឡូម៉ែត្រ នៅទិសខាងត្បូងឆៀងខាងកើត នៃរាជធានីសម្ភុបុរៈ។ ការសិក្សាផ្ទាំងសិលាចារឹកដ៏សំខាន់នេះធ្វើឡើងដោយលោក ហ្ស៊ក្ស សឺដែស បានឱ្យដឹងអំពីការបូជាព្រះសិវលិង្គនៅក្នុងតំបន់នេះ។ តាមសិលាចារឹកប្រាសាទនេះបាននិយាយអំពីការកសាងព្រះសិវៈលិង្គថ្មមួយឈ្មោះ ស្រីបុសករេស្វរៈ នៅឆ្នាំ៧១៦នៃគ្រិស្តសករាជ ដោយមនុស្សម្នាក់ឈ្មោះ បុស្ករ ដែលក្រោយមកបានក្លាយជាស្តេចនៅទីក្រុងសម្ភុបុរៈនេះទៅ។ ម៉្យាងទៀតមានការសិក្សាអំពីសិលាចារឹកនៃទួលតាគិន ដែលឋិតនៅប្រមាណជា ៣គីឡូម៉ែត្រ ពីស្រុកសម្បូរ ផ្នែកខាងលើទន្លេមេគង្គ ក្នុងខេត្តក្រចេះដដែលនេះ អាចផ្តល់នូវទិន្នន័យបន្ថែមទៀតថា អ្នកបម្រើប្រចាំត្រកូល ឬព្រះរាជវង្សានុវង្សព្រះមហាក្សត្រ នៃក្រុងសម្ភុបុរៈគឺជាអ្នករួមសាច់សារលោហិតជាមួយព្រះបាទជ័យវរ្ម័នទី២ ដែលទ្រង់សោយទីវង្គត នៅក្នុងឆ្នាំ ៨៥៤ នៃគ្រិស្តសករាជ។ ដោយសារលទ្ធផល នៃការស្រាវជ្រាវទាំងនេះ បានឱ្យដឹងថា ទីក្រុងសម្ភុបុរៈ ជារាជធានីនៃចេនឡាគោក ហើយឈ្មោះបុស្ករនេះត្រូវបានកត់ត្រាក្នុងសិលាចារឹកជាច្រើនរបស់ ព្រះបាទយសោវរ្ម័នទី១ ដែលក្នុងនោះព្រះអង្គបានរៀបរាប់ព្រះនាម ព្រះអយ្យកា ព្រះអយ្យកោ របស់ព្រះអង្គ ប៉ុន្តែសរសេរជា"បុស្ករា" វិញ។ លើសពីនេះព្រះបាទជ័យវរ្ម័នទី២ សោយរាជ្យសម្បត្តិ ព្រោះមកពីព្រះអង្គជាព្រះរាជនត្តាទួតខាងមាតា ដែលជាព្រះទេពីរបស់ព្រះបាទបុស្ករាក្សសោយរាជ្យសម្ភុបុរៈ៕ ... អត្ថបទ÷ Vida Pura
#FnbTVTrip#TripAroundCambodia#


Find us more in the link below :
Instagram :
https://www.instagram.com/fnbtv_art/
Facebook :
https://web.facebook.com/fnbtvart/
YouTube:
http://www.youtube.com/c/FBTVOfficial
Blogger :
https://fnbtvart.blogspot.com
Google Business :
https://fnbtv.business.site/?m=true
Twitter:
https://twitter.com/FnB_TV_Ar
Tumblr:
https://www.tumblr.com/blog/fnbtv

(F&B TV will try to find the new knowledge for all our fans)

No comments:

Post a Comment