Donate Us for Supporting

Wednesday, July 1, 2020

បទ ៖ សំលេងពិណ្យខ្មែរ + ការសម្ដែងឧបករណ៍ភ្លេងខ្មែរ ក្នុងកម្មវិធីការប្រកួតភ...

#PenKhmer #ពិណខ្មែរ # សំលេងពិណខ្មែរ #PenKhmerSound

ការសម្ដែងឧបករណ៍ភ្លេងខ្មែរ

ការសម្ដែងបទប្រពៃណីខ្មែរ ដោយប្រើនូវឧបករណ៍ពិណ្យខ្មែរ អមជាមួយនឹងឧបករណ៍ខ្មែរចម្រុះផ្សេងទៀត ដែលមានដូចជា ចាប៉ីដងវែង ខ្សែមួយ (សាដៀវ ឬទ្រខ្សែមួយ) ថនរមនា និងឈឹង សម្ដែងដោយក្រុមពិណ្យខ្មែរ ដែលបានរៀបរៀង និងសម្រួលតន្ដ្រីដោយលោកសាស្ដ្រាចារ្យ កែវ សុនន្ទ កវី នៃសាកលវិទ្យាល័យ ភូមិន្ទ និងវិចិត្រសិល្បៈ។ សូមជម្រាបផងដែលថា ពិណ្យជាឧបករណ៍ ខ្សែកែស ឬដេញដោយប្រើម្រាមដៃ ដែលបានអវត្ដមានចេញពីវង់ភ្លេងពិណពាទ្យខ្មែរ អស់រយៈពេលជាង ៩០០ ឆ្នាំមកហើយ ពាក្យពិណខ្មែរ គឺពាក្យកម្លាយមកពីពាក្យភាសាសំស្ក្រឹត បាលី ថា វីណា។ ថ្ងៃនេះផងដែរ កម្មវិធីវង់តន្ដ្រីខ្មែរមានកិត្ដិយស នាំមកនូវឧបករណ៍ពិណខ្មែរមកសម្ដែងដែលមានរចនាបទ ប្រាសាទសម្បូរព្រៃគុគ សតវត្សទី៧ ប្រាសាទបន្ទាយឆ្មា សតវត្សទី១២ និងប្រាសាទបាយន្ដនៅសតវត្សទី១៣។

ទាំងអស់នេះត្រូវបានដកស្រង់ទាំងស្រុងចេញពីកម្មវិធីប្រកួត វង់ភ្លេងការសម័យកណ្ដាល និង សម័យបុរាណ ដែលបង្កើតដោយស្ថានីទូរទស្សន៍ BTV រៀបចំដោយ សហភាព សហព័ន្ធ យុរជនកម្ពុជា ខេត្ដស្វាយរៀង និងក្រសួងវប្បធម៌ និង វិចត្រសិល្បៈកម្ពុជា នៅថ្ងៃ ព្រហស្បតិ៍ ៥កើត ខែអាសាឍ ត្រូនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដោយការផ្សាយផ្ទាល់នឹងកញ្ចក់ទូរទស្សន៍ BTV និង Facebook Page ផ្លួវការរបស់ ស.ស.យ.ក ស្វាយរៀង (UYFC Svay Rieng Province - សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង)

Find us more in the link below :
Instagram :
https://www.instagram.com/fnbtv_art/
Facebook :
https://web.facebook.com/fnbtvart/
YouTube:
http://www.youtube.com/c/FBTVOfficial
Blogger :
https://fnbtvart.blogspot.com
Google Business :
https://fnbtv.business.site/?m=true
Twitter:
https://twitter.com/FnB_TV_Ar
Tumblr:
https://www.tumblr.com/blog/fnbtv

(F&B TV will try to find the new knowledge for all our fans)





No comments:

Post a Comment