ពិធីបុណ្យរំលាយសព្វនៅ ភូមិបំពេញរាជ្យ
ភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប
00:00 | Intro
00:38 | Dead Body Cremation short show
01:12 | Short Description
01:40 | Dead Body Cremation Ceremony
04:05 | Pile Sand Hill Ceremony
06:43 | Bongvel Popel and Implement Buddha statue
07:34 | Bone Dead Body Cremation
10:50 | Donate to support
11:43 | Some Activities in Ceremony
13:51 | Outro
ជំរាបសួរប្រិយមិត្ដទាំងអស់ ដែលតែងតែគាំទ្រ និងតាមដានទស្សនារៀងរាល់វីដេអូរបស់ F&B TV Official Channel ក្នុងវីដេអូនេះ យើងខ្ញុំសូមបង្ហាញអំពីពិធីបុណ្យខ្មែរយើងមួយ ដែលមានលក្ខណៈពិសេស កម្របានឃើញ ទាំងការរៀបចំ និងរបៀបរបបរបស់អ្នកភូមិ នៅក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្ដសៀមរាប។ ពិធីបុណ្យនោះ គឺពិធីបុណ្យរំលាយសព ឬខ្មោចឆ្អឹង និងខ្មោចផ្លាក ដែលមានភាពខុសប្លែកគ្នារវាង បុណ្យសពសម្រាប់បុគ្គលទើបស្លាប់ថ្មីៗ ដែលយើងតែងជួបប្រទះជាច្រើនស្ទើររាល់ថ្ងៃ។
តើបុណ្យរំលាយសព នៅស្រុកអង្គរធំមានភាពខុសប្លែកដូចម្ដេចខ្លះ សូមអញ្ជើញទស្សនា អមនឹងការបកស្រាយបន្ដិចបន្ដួចដូចតទៅ!
ក្នុងរយៈពេលយើងត្រូវបាន អតិថិជនជួលក្រុមភ្លេង ឆាំងការ ភ្លេងខ្មែរ យើងទៅលេងភ្លេងពិណពាទ្យ ក្នុងពិធីបុណ្យមួយ ដែលស្ថិតនៅក្នុងភូមិ បំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្ដសៀមរាប ដែលពិធីបុណ្យនេះបាន ធ្វើបញ្ចូលគ្នារវាងពិធីបុណ្យរម្លាយសព និងពូនភ្នំខ្សាច់ មានរយៈពេល៣ថ្ងៃ។ ក្នុងពិធីបុណ្យសពនេះជាពិធីបុណ្យ ជាពិធីបុណ្យសពខ្មោចឆ្អឹង និងខ្មោចផ្លាក ជាខ្មោចដែលឧបកិច្ចគ្រាន់តែយកបន្ទះលោហៈមកសរសេរឈ្មោះ របស់បុគ្គលដែលបានស្លាប់ទៅហើយនោះ ករណីសាច់ញាតិមិនអាចរកឃើញរូបកាយ ឬឆ្អឹង ដោយធ្វើជារូបដាក់ឈ្មោះ មកដាក់ដំណាង មកធ្វើបុណ្យតាមប្រពៃណី កុំឲ្យបុគ្គលនោះក្លាយជាខ្មោចតែលតោល។ រីឯពិធីបុណ្យពូនភ្នំខ្សាច់វិញ ប្រជាជនខ្មែរតែងមានជំនឿងថា ជាពិធីបុណ្យរម្ដោះកម្មពៀរវេរា ទាំងឡាយដោយការប្រព្រឹត្ដតាមកាយវាចាចិត្ដ លើសត្វចតុប្បាត សត្វទ្វេបាទ សត្វមានស្រកា សត្វអត់ស្រកា ឬការជេរលើធម្មជាតិ ដូចជាទឹកដីភ្លើងខ្យល់នៃ ធាតុទាំងបួនជាដើមនេះ។
សម្រាប់ថ្ងៃទី១ ក្រុមអ្នកភូមិដែលបានចូលរូមក្នុងពិធី មានការរៀបចំកិច្ចការជាច្រើនដូចជា ភ្នំយោង ឬសាលាមុខដាច់ ធ្វើរោង រាន វេចនំ កាច់ស្លាធម៌បាយសី ដែលអ្នកនៅទីក្រុងគេកម្ររៀបចំច្រើនដូច្នេះណាស់ ហើយយើងឃើញនៅតែមានតាមតំបន់ខ្លះតែប៉ុណ្ណោះ និងតុកៅអីជាដើម។ នាពេលរសៀលគេមានរៀបចំពិធីជាបន្ដ បន្ទាប់ ដូចជាការលួចសព ឬការដង្ហែរមកសពមកតម្កល់នៅក្នុងសាលាមុខដាច់ ដោយដាក់ភ្លើងលម្អទុកមួយយប់ និងពិធីបួងសួងខ្លះៗ ការរាំលេងកម្សាន្ដនាពេលរាត្រីផងដែរ។
សម្រាប់ថ្ងៃទី២ ពួកគេបានធ្វើពិធីសូត្រមន្ដចម្រើនព្រះបរិត្ដជាធម្មតា ពិធីបង្វិលពពិលឆ្លងព្រះ និងត្រៀមធ្វើការរម្លាយសព នាពេលរសៀល ពូនភ្នំខ្សាច់។
សម្រាប់ថ្ងៃទី៣ យើងឃើញពួកគាត់ធ្វើពិធីរាប់បាតឆ្លងដូច ទៅនឹងពិធីបុណ្យនៅក្នុងក្រុងសៀមរាប និងតំបន់ឯៗទៀតមិនខុសគ្នាប៉ុន្មានទេ។
Dissolution Ceremony in Bam Penh Reach Village
Bamnom Reach Village, Leang Dai Commune, Angkor Thom District, Siem Reap Province.
Hello to all the fans who always support and watch every video of the F&B TV Official Channel, in this video, we would like to present our Khmer ceremony, which is a rare feature of both the organization and the regime of the villagers in the village. Completed the reign of Leang Dai commune, Angkor Thom district, Siem Reap province. It is a funeral or cremation ceremony, which is the difference between a funeral for a newly deceased person that we encounter almost every day.
What is the difference between the cremation ceremony in the Angkor Thom district, please visit along with the following explanation!
During this time, we were hired by our clients to oppose our Khmer music band to play Pin Peat music in a festival located in Bam Penh Reach village, Leang Dai commune, Angkor Thom district, Siem Reap province, which was a combination of the dissolution festival. Corpses and sand dunes last for three days. This funeral is a funeral procession of ghosts, bones, and ghosts, the task of simply using a metal plate to write the name of the deceased person, in case relatives can’t find the body or bones making statue the name is used to represent a traditional festival so that the person does not become a ghost. As for the Sand Hill Festival, the Khmer people have always believed that it is a festival to liberate all karma by performing physical and verbal acts on animals, All four of these.
For the first day, the villagers who participated in the ceremony had a lot of work to do, such as Phnom Yong or Sala Mok Dach (Private Crematoria), to Cook Khmer Ansom, a bakery, a slaw dumpling, which the people in the city rarely prepare so much, and we still see Only some areas and tables and chairs. In the afternoon, a series of ceremonies were held, such as stealing corpses or funeral processions to be kept in front of the Sala Mok Dach, with lights left on overnight, and some prayers, dancing, and entertainment at night.
For the second day, they held a blessing ceremony, usually a torch-turning ceremony, and prepared for the afternoon cremation.
We see them perform a cross-counting ceremony similar to the festival in Siem Reap and other areas is not much different for the third day.
ការចូលរួមបរិច្ចាគសម្រាប់គាំទ្រការផ្សាយ
សូមជម្រាបសួរបងប្អូន និងប្រិយមិត្ដរបស់ F&B TV Official ប្រសិនបើលោកអ្នកពេញចិត្ដនឹងការផ្សព្វផ្សាយរបស់ពួកយើង ឬពេញចិត្ដគាំទ្រនឹងការផ្សព្វផ្សាយអំពី សិល្បៈវប្បធម៌របស់ខ្មែរយើង និងចង់ឲ្យពួកយើងបង្កើតវីដេអូផ្សព្វផ្សាយអំពីរឿងនេះកាន់តែច្រើននោះ ប្រិយមិត្ដអាចចូលរួមបរិច្ចាកថវិកាបន្ដិចបន្ដួចមកពួកយើងតាមរយៈគណនេយ្យធនាគារ ABA ដែលមានលេខ
គណនេយ្យ 000 227 563
ឈ្មោះ SO SAMNANG
ឬ តាមវីង លេខទូរស័ព្ទ 010 720 442 ឬអាចទំនាក់ទំនងមកពួកយើងរយៈបណ្ដាញសង្គម និង E-mail: samnangso99@outlook.com នេះ!
សូមអរព្រះគុណ និង សូមអរគុណ!
No comments:
Post a Comment