Donate Us for Supporting
Saturday, July 18, 2020
ដំណើរទស្សនាចរទឹកជ្រោះ ៧ជាន់ ភាគ ៥- Trip To 7 steps Waterfall in Ratanaki...
#FnBTV #7StepsWaterfall #Ratanakiri #ទឹកជ្រោះ៧ជាន់ #រតនគិរី #FnBTVTrip
ដំណើរទស្សនាចរ របស់ F&B TV ក្នុងរដូវកូរ៉ូណា ទៅរមណីយដ្ឋាន ទឹកជ្រោះប៊ូស្រា ខេត្តមណ្ឌលគិរិ ផ្នែកទី ៤ នេះ មានការចូលរួមពី សហការី ហ៊ុយ ប៊ុនហ៊ាង និង សូរ សំណាង ដោយមធ្យោបាយធ្វើដំណើរជិះម៉ូតូ ឆ្លងកាត់ខេត្ដមួយចំនួនដូចជា សៀមរាប កំពង់ធំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងត្រឡប់ចូលខេត្ដសៀមរាបវិញ។
F&B TV's Tour in Corona (Covid 19) season to Busra Waterfall Resort, Mondulkiri Province, Part 4, with the participation of Huy Bunheang and So Samnang by motorbike through some provinces such as Siem Reap, Kampong Thom, Kampong Cham, Kratie, Stung Treng, Preah Vihear and back. Siem Reap province.
ទឹកជ្រោះ ស៊ិនលែរ (អូរសៀនឡៃ) ឬទឹកជ្រោះ៧ជាន់
ទឹកជ្រោះអូរសៀនឡៃមានទីតាំងនៅក្នុងខេត្តរតនគិរីនិងជាទិសដៅពិសេសដែលផ្ដល់ជូននូវឱកាសសម្រាប់ទេសចរណ៍ធម្មជាតិ។ តំបន់នេះគ្របដណ្ដប់ដោយព្រៃត្បូងមរកត ព័ទ្ធជុំវិញដោយភ្នំ ភាពសុខុដុមធម្មជាតិនៃសត្វព្រៃ និងសម្លេងបក្សី។
ទឹកជ្រោះនេះបានរក្សាទុកអាថ៌កំបាំងយ៉ាងល្អ លាក់ខ្លួនក្នុងព្រៃរហូតមកដល់សព្វថ្ងៃនេះ ស្ថានភាពផ្លូវត្រូវបានធ្វើអោយប្រសើរឡើងយ៉ាងគ្រប់គ្រាន់ដើម្បីជំរុញអោយមានការផ្សងព្រេង ជាមួយទឹកជ្រោះធម្មជាតិដ៏អស្ចារ្យនេះអំឡុងរដូវប្រាំង។
ទឹកជ្រោះអូរស៊ិនលែរ ត្រូវបានរកឃើញនៅស្រុកលំផាត់ មានចម្ងាយត្រឹមតែ៣០គីឡូម៉ែត្រភាគនិរតីទីរួមខេត្តរតនគិរី។ គ្មានផ្លូវឆ្ពោះទៅកាន់ទឹកជ្រោះឡើយ ការពារការហូរចូលនៃទេសចរណ៍។ ភ្ញៀវអាចទៅដល់ទីនោះបានដោយរថយន្ដ ឬរថយន្ដម៉ាស៊ីនកង់បួន និងអ្នកបើកបរដែលមានបទពិសោធន៍។ ល្បឿនបើកបរយឺតបំផុតតាមបណ្ដោយផ្លូវតូចដែលឆ្លងកាត់ព្រៃ និងកាត់ស្ទឹងតូចៗមួយចំនួន។ ការធ្វើដំណើរទាមទារមួយថ្ងៃពេញ ហើយអ្នកធ្វើដំណើរត្រូវតែរៀបចំកញ្ចប់អាហារនិងភេសជ្ជៈ ព្រោះថាគ្មានលក់របស់ទាំងនោះនៅតាមផ្លូវ ឬនៅទឹកជ្រោះឡើយ។
ទឹកធ្លាក់មានចំនួន៧ជាន់ មានទេសភាពស្រស់ស្អាតដែលមានទីតាំងនៅកណ្ដលព្រៃត្រូពិកដែលអភិរក្ស កម្រមានពន្លឺថ្ងៃចាំងចូលផ្នែកខ្លះនៃតំបន់នេះ។
មានទឹកជ្រោះចំនួន៤សរុបតាមផ្លូវទឹកនេះ។ ទឹកជ្រោះអូរសៀនឡៃជាចំណុចកណ្ដាលនៃទឹកហូរ ដែលមានទឹកធ្លាក់ទៅអូរចំនួនមួយ និងពីរទៀតមានទីតាំងប្រហែលនឹងការដើរឡើងបណ្ដោយអូរ៣ម៉ោង។ នៅចំណុចកណ្ដាលនៃទឹកធ្លាក់ ទឹកធ្លាក់៤ម៉ែត្រលើទទឹង៣០ម៉ែត្រ។ នេះជាជាន់ដែលជាកន្លែងងាយស្រួលសម្រាប់ង និងហែលទឹកក្នុងទឹកជ្រោះធម្មជាតិថ្លាឆ្វង់ និងធ្វើអោយបរិយាកាសត្រជាក់។
ទឹកហូរល្មមអំឡុងរដូវប្រាំង ស័ក្ដិសមសម្រាប់ការហែលលេង។ អំឡុងរដូវធ្លាក់ខ្យល់មូសុង (រដូវរស្សា) ទឹកហូរខ្លាំងទឹកគួច និងអូសទាញខ្លាំងធ្វើអោយការហែលទឹកមានគ្រោះថ្នាក់។
ទឹកជ្រោះអូរសៀនឡៃនៅឆ្ងាយពីផ្លូវដែលធ្វើដំណើរញឹកញាប់និងជារង្វាន់នៃកាស្ងប់ស្ងាត់ចេញពីព្រៃ។ គេអាចទស្សនាទឹកជ្រោះស្រស់ស្អាតជាច្រើនទៀតដែលលាក់ខ្លួននៅក្នុងព្រៃកំពុងរង់ចាំការស្វែងរក។
O Sien Lai Waterfall or 7-story waterfall
O Sien Lai Waterfall is located in Ratanakkiri and is a special destination that offers opportunities for nature tourism. The area is covered with emerald forests, surrounded by mountains, natural harmony of wildlife and bird sounds.
The waterfall has kept a good secret hidden in the forest to this day, the road condition has been improved enough to Encourage adventure and experiment with this amazing natural waterfall during the dry season.
O'Sien Lai Waterfall was found in Lumphat District, only 30 km southwest of Banlung, the provincial capital. Ratanakkiri. There is no road to the waterfall, preventing the influx of tourists. Guests can get there by car or quad bike and experienced drivers. The slowest driving speed is along a narrow road through the forest and across some small rivers. The trip requires a full day and travelers have to pack food and drinks as there is no sale of them on the road or in the water. No waterfall.
The 7-storey waterfall has a beautiful view, located in the middle of a tropical forest that is rarely preserved, with little sunlight. Some of this area.
There are a total of 4 waterfalls along this waterway. O'Sean Lai Waterfall is the center of the waterfall with waterfalls to one and two streams, located about walking distance. Climb along the stream for 3 hours. At the center of the waterfall is 4 meters high and 30 meters wide. This is the floor where it is easy to swim and swim in the clear natural waterfall and cool the atmosphere.
Moderate water flow during the dry season is ideal for swimming. During the monsoon season, strong currents, strong currents, and strong currents make swimming dangerous.
Ocean Lai Waterfall is far from the most frequented roads and is a reward for a quiet getaway from the jungle. One can see many beautiful waterfalls hidden in the forest waiting to be explored.
Find us more in:
Find us more in the link below :
Instagram : https://www.instagram.com/fnbtv_art/
Facebook : https://web.facebook.com/fnbtvart/
YouTube: http://www.youtube.com/c/FBTVOfficial
Blogger : https://fnbtvart.blogspot.com
Google Business : https://fnbtv.business.site/?m=true
Twitter: https://twitter.com/FnB_TV_Ar
Tumblr: https://www.tumblr.com/blog/fnbtv
Subscribe to:
Post Comments (Atom)
No comments:
Post a Comment