Donate Us for Supporting

Sunday, July 26, 2020

ដំណើរទស្សនាចរ បឹងយក្សឡោម - Boeng Yeak Laom Visiting at Ratanakiri Part 6...



ដំណើរទស្សនាចរ របស់ F&B TV ក្នុងរដូវកូរ៉ូណា ទៅរមណីយដ្ឋាន បឹងយក្សឡោម ខេត្តរតនគិរី ផ្នែកទី ៦ នេះ មានការចូលរួមពី សហការី ហ៊ុយ ប៊ុនហ៊ាង និង សូរ សំណាង ដោយមធ្យោបាយធ្វើដំណើរជិះម៉ូតូ ឆ្លងកាត់ខេត្ដមួយចំនួនដូចជា សៀមរាប កំពង់ធំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងត្រឡប់ចូលខេត្ដសៀមរាបវិញ។

F&B TV's Tour in Corona (Covid 19) season to Boeng Yeak Laom Attraction Side, Rattanakiri Province, Part 6, with the participation of Huy Bunheang and So Samnang by motorbike through some provinces such as Siem Reap, Kampong Thom, Kampong Cham, Kratie, Stung Treng, Preah Vihear and back. Siem Reap province.
#បឹងយក្សឡោម #FnBTVTrip #រតនគិរី

បឹងយក្សឡោម

បឹងយក្សឡោមគឺ រមណីយដ្ឋានធម្មជាតិ ដ៏សំខាន់មួយប្រចាំក្រុងបាលុង ខេត្ដរតនគិរី ឋិតនៅប៉ែកខាងត្បូងឆៀង ខាងកើតទីរួមខេត្ដ បឹងធម្មជាតិនេះមានចម្ងាយប្រវែងប៉ុន្មាន ៥ គ.ម ប៉ុណ្ណុះពីរង្វង់មូលក្រុមបាលុង។ បឹងយក្សឡោម គឺជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពល ដែលលាតត្រដាងនូវផ្ទាំងទស្សនីយភាព ដ៏ស្រស់ត្រកាល បានធ្វើឲ្យទីនេះក្លាយជាកន្លែងលំហែកាយគួរជាទីមនោរម្យ។ បឹងនេះគឺជាស្លាកស្នាមដែលបន្សល់ ទុកពីបន្ទុះភ្នំភ្លើង អស់រយៈកាលរាប់ពាន់ឆ្នាំមកហើយ។ ផ្ទៃបឹងដ៏ធំល្វឹងល្វើយមានទឹកថ្លាឈ្វេងប្រកបទៅដោយ សភាពស្ងប់ស្ងាត់មានរាងស្ទើជារង្វង់។ បឹងយក្សឡោមមានវិមាត្រប្រមាណ ២៦១២ ម៉ែត្រ មានអង្កត់ផ្ចិតប្រមាណ ៨០០ ម៉ែត្រ និងជម្រៅប្រមាណចន្លោះពី ៥០ ទៅ ៧០ ម៉ែត្រ។ នៅជុំវិញមាត់បឹងហ៊ំព័ទ្ធទៅដោយដើមឈើធំៗ ដែលផ្ដល់ជាជម្រកបក្សាបក្សីជាច្រើនប្រភេទ ព្រមទាំងផ្ដល់ជាម្លប់ដ៏ត្រឈឹងត្រឈៃសម្រាប់ភ្ញៀវទេសចរ។ អស់រយៈកាលជាច្រើនសតវត្សកន្លងទៅ បឹងបន្ទុះភ្នំភ្លើងមួយនេះនៅតែស្ថិតនៅភាពអាថ៌កំបាំង។ គេអាចគយគន់ សម្រស់បឹងធម្មជាតិមួយនេះត្រឹមតែផ្នែកខាងក្រៅដែលស្រោមខាងលើបឹងតែប៉ុណ្ណុះ ប៉ុន្តែពុំទាន់មាននរណាម្នាក់ អាចដឹងពីរឿងរ៉ាងជាក់ច្បាស់ថា ផ្នែកខាងក្រោមនៃបឹងសម្ងាត់នេះបានលាក់ទុកនូវអ្វីខ្លះនោះទេ។ កេរ្ដិ៍តំណែលនៃ បាតុភូតធម្មជាតិដ៏អស្ចារ្យមួយនេះ មិនត្រឹមបានធ្វើឲ្យបឹងយក្សឡោមក្លាយជាបេះដូងនៃខេត្ដរតនគិរីប៉ុណ្ណោះទេ ថែមទាំងបានធ្វើឲ្យបឹងនេះបានជាប់ឈ្មោះបឹងដ៏ស្រស់ស្អាតមួយ ក្នុងចំណោមបឹងបន្ទុះភ្នំភ្លើងសំខាន់ៗ នៅលើ ពិភពលោក។

Yeak Laom Volcanic Lake

Yeak Laom Leke is one of the most important natural attraction. Located in the southeast of the province center. Boeng Yeak Laom is a potential tourist with naturally charming scenery making it a pleasant place to relax. This natural lake was crated by volcanic eruption centuries ago. The large emerald-hued crater lake provides a quite environment. Yeak Laom Lake forms an almost perfect circle with perimeter of 2612 m the diameter of about 800 m and the depth is between 50 m to 70 m. The shore of the lake is surrounded by huge trees providing shelters for many kids of birds and big shades for tourists. For many centuries, This crater lake is still a myth. We can only see the beauty on the outside surface, but no one has ever explored the bottom of the lake to see what are hidden underneath. The legacy of this amazing natural phenomenon. Does not only make Boeng Yeak Laom be the heart of Rattanakiri province, But also one of the most beautiful crater lake in the world.



No comments:

Post a Comment