#Phnhites #Abortion #បង្កក់កូន
កម្មវិធីបង្កក់កូនង៉ារ នេះ ជាកម្មវិធីសែនព្រេនមួយ ដែលត្រូវបានបង្កើតឡើងតាំងពីយូរមកហើយ តែ ក្នុងពេលបច្ចុប្បន្ននេះ ក៏ត្រូវបានគេបំភ្លេចចោលអស់ជាច្រើនមកហើយដែរ នៅសល់តែតាមតំបន់តិចតួចតែប៉ុណ្ណោះ។ ក្នុងអត្ថន័យនេះ ការធ្វើកម្មវិធីនេះឡើង គឺគេចង់ក្រើនរំឮកដល់មនុស្សគ្រប់គ្នាឲ្យបានយល់ពីកំណើតរបស់ខ្លួន កាលនៅក្នុងផ្ទៃ គឺដៃទាំងពីរ ផ្គុំប្រណម ដែលប្រៀបបានជាការបន់ស្រន់រំពឹងទុក ឬបួងសួងចំពោះវត្ថុស័ក្ដិសិទ្ធិ ឲ្យជួយឆាប់បានឃើញពន្លឺព្រះអាទិត្យ ហើយក៏ចង់បញ្ជាក់ នៃពាក្យឆ្លងទន្លេសម្រាប់ស្ដ្រី នៅពេលសម្រាលកូន ដែលបានបែបបន់ដល់ទេវតា ខ្មោច យាយតា អារក្សអ្នកតា និង អមនុស្សទាំងឡាយដែលនៅ ជុំវិញខ្លួន ឲ្យជួយបានឆ្លងផុតគ្រោះថ្នាក់ផ្សេងៗផងដែរ ដូច្នេះហើយ ពេលកើតបានទារកបាន រឹងមាំហើយ គេតែធ្វើកម្មវិធីសែនព្រេន ដាក់ចង្រ្កានឆ្អើរភ្លើងចុះ និងបញ្ជូនសំណែនទាំងឡាយ ទុកជាការលាបំណន់ កុំឱ្យប្រកាន់មាត់ករផ្សេងៗ ដែលកូនចៅបានបែបន់កន្លងមក។ កម្មវិធីនេះ ដូចជាការរំឭកគុណដូនតា ឲ្យជួយកូនចៅ បានជាស្រណុកសុខសប្បាយផងដែរ។ (មតិអ្នករៀបចំ និងចាស់បុរាណ និយាយាតៗគ្នា) ប៉ុន្ដែនៅមានអត្ថន័យច្រើនជាងនេះទៀត តាមព្រឹទ្ធាចារ្យ និង ចាស់បុរាណក្នុងតំបន់ផ្សេងៗទៀត តែយើងមិនបានឡើកមកអស់សេចក្ដីនៅឡើយទេ ប្រហែលជាក្នុងឱកាសក្រោយ បើមានឯកសារណាមួយអាចទុកចិត្ដបាន និង មានឱកាសជួបនៅកម្មវិធីបែបនេះទៀត យើងនឹង ធ្វើការពិព័ណនាឲ្យកាន់តែច្បាស់ថែមទៀត។ សូមអរគុណ!
This freezing program is a Sen Pren program that was created a long time ago, but now it has been forgotten a lot, leaving only a few areas. In this sense, the purpose of this program is to remind everyone to understand their birth in the womb, with both hands together like a prayer, expecting or praying for a sacred object to help soon. Seeing the light of day and also wanting to confirm the word of birth for women during childbirth who swore to angels, ghosts, grandmothers, demons, demons, and all the Abstract people (soul or spirit) around them to help overcome various dangers, so when born The baby is strong, but they make a sacrifice, put the stove on fire, and send offerings as a vow not to cling to other people's mouths. This program is like reminding parents to help their children be happy. (Opinion of the organizers and the ancients say the same) But there is more meaning than the elders and the ancients in other areas, but we have not come to the end yet, maybe in the next opportunity, if any documents. Reliable and have the opportunity to meet at such programs, we will describe more clearly. Thank you!
(Phnites Official will try to find the new knowledge for all our fans)
Find us more in the link below :
Instagram: https://www.instagram.com/fnbtv_art/
Facebook: https://web.facebook.com/fnbtvart/
Shutterstock: https://www.shutterstock.com/g/FnB+TV...
YouTube: http://www.youtube.com/c/FBTVOfficial
Blogger: https://fnbtvart.blogspot.com
Google Business: https://fnbtv.business.site/?m=true
Twitter: https://twitter.com/FnB_TV_Art
Tumblr: https://www.tumblr.com/blog/fnbtv
Pinterest: https://nl.pinterest.com/FnB_TV/_saved/
Pixabay: https://pixabay.com/users/fnbtv-14057...
No comments:
Post a Comment