Donate Us for Supporting
Monday, August 24, 2020
ប្រាសាទកូនខ្លែង ខេត្តបន្ទយមានជ័យ- Prasat Phnom Kon Khleng in Banteay Mea...
#ប្រាសាទភ្នំកូនខ្លែង #FnBTV #PrasatPhnomKonKhleng
ប្រាសាទកូនខ្លែង ខេត្តបន្ទយមានជ័យ- Prasat Phnom Kon Khleng in Banteay Meanchey Province _ Cambodia
ដំណើរ ទស្សនាចរ ឬការធ្វើបេសកកម្មស្វែងរកប្រាសាទក្នុងប្រទេសកម្ពុជានេះ មានអ្នកចូលរួមដូចជា៖
* លោក ហេង ប៊ុនធឿន ជាមគ្គុទ្ទេសក៍ ភាសា ខ្មែរ និង ថៃ (
Bunthoeun SRTV)
* លោក ហ៊ុយ ប៊ុនហ៊ាង ជា មគ្គុទកទ្ទេសក៍ ភាសា ខ្មែរ និង ចិន
*. ក្រុមមគ្គុទ្ទេសក៍ពហុភាសា ផងដែរ
* លោក សូរ សំណាង ជាសមាជិក F&B TV Official
ការធ្វើដំណើរនេះ គឺចំណាពេលវេលាពេញមួយថ្ងៃ ដោយប្រើមធ្យោបាយ ម៉ូតូផ្ទាល់ខ្លួន និងថវិកា ផ្ទាល់ខ្លួនផង ។
This tour or temple search mission in Cambodia has participants such as:
* Mr. Heng Bunthoeun is the guide in Khmer and Thai language.(
Bunthoeun SRTV)
* Mr. Huy Bunheang is a guide in Khmer and Chinese.
* Also multilingual guide group
* Mr. So Samnang is a member of F&B TV Official
This trip was spent the whole day using your own motorbike and your own budget.
ប្រាសាទភ្នំកូនខ្លែង
ឈ្មោះ: ប្រាសាទភ្នំកូនខ្លែង
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៥
កាលបរិច្ឆេទកសាង: ចុងសតវត្សរ៍ទី១០ ដើមសតវត្សទៅ១១
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបទ ឃ្លាំង
ទីតាំង: ភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ប្រាសាទភ្នំកូនខ្លែង ស្ថិតនៅ ភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ប្រាសាទសាងសង់នៅលើកូនភ្នំធម្មជាតិកំពស់ប្រមាណ ៥០ ម៉ែត្រ ជាប្រាសាទធ្វើឡើងពីឥដ្ឋ បែរមុខទៅទិសខាងកើត និងមានកំពែងជុំវិញធ្វើពីថ្មបាយក្រៀម ហើយមានផ្តែរ ទ្វារ សសរពេជ្រ កំពូល ទ្រនាប់ជណ្តើរ បាល្ល័ង្គ ធ្វើពីថ្មភក់ពណ៌ទ្របកឈូក ឬស៊ីជំពូ។ ប្រាសាទនេះមានប្រាង្គចំនួន ៣ សង់រត់តាមអ័ក្ស ទិសខាងជើងទៅត្បូង លើខឿនរាងទាបបន្តិច សព្វថ្ងៃនៅសល់តែប្រាង្គមួយមានរូបរាងទ្រង់ទ្រាយល្អឈរ ហើយផ្សេងទៀតបានបាក់រលំអស់នៅសល់គំនរឥដ្ឋ ថ្មបានក្រៀម និងថ្មភក់ខ្លះៗ។ កំពែងមានខ្លោងទ្វារចូលខាងកើត ដោយមានជណ្តើរឡើងតែបានបាក់រលំស្ទើ ទាំងស្រុងហើយ។ មានក្បាច់លម្អផ្សេងៗដែលអាចអោយយើងសន្និដ្ឋានបានថា ប្រាសាទនេះប្រហែលសាងឡើងនៅចុងសតវត្សទី១០ និងអាចសង់បន្ថែមនៅដើមសតវត្សទី១១ ក្នុងសម័យអង្គរ ស្ថិតក្នុងរចនាបថឃ្លាំង និងប្រហែលសាងសម្រាប់ការគោរពបូជាដល់អទិទេព ព្រះឥសូរ ក្នុងព្រាហ្មណ៍សាសនាដោយសម្អាងលើទម្រយោនី ព្រះនាងឧម៉ា ។ការរៀបចំប្លង់ប្រាសាទនេះហាក់បីដូចមានពីរដំណាក់កាលផ្សេងគ្នា។ការពិព័រណ៍នាខាង លើគ្រាន់តែការសន្និដ្ឋានតាម ក្បាច់ ចម្លាក់ រចនា លម្អប្រាសាទតែប៉ុណ្ណោះ ដូច្នេះប្រាសាទនេះនៅមិនទាន់មានការស្រាវជ្រាវលំអិតណាមួយ ដែលមានសេចក្ដីអះអាងជាក់លាក់នៅឡើយទេ ហើយពួកយើងក៏នឹងសង្ឃឹមដែលថា និងមានគេ ចុះបញ្ជីសារពើភ័ណ្ឌ និងសិក្សាលម្អិតបន្ថែមឲ្យកាន់តែច្បាស់ជាងនេះ ដើម្បីឲ្យកូនខ្មែរជំនាន់ ក្រោយបាន ដឹង កុំឱ្យបាត់បង់បន្ដទៀត។ សូមអរគុណ!
Prasat Phnom Kon Khleng
Phnom Kon Khleng temple is located in Kon Khleng village, Poi Char commune, Phnom Srok district, Banteay Meanchey province. The temple is built on a natural hill about 50 meters high. It is a brick temple facing east and has a wall made of laterite and has a door, a diamond pillar, a pedestal, a staircase made of pink sandstone or SiChapou. The temple has three towers running along the north axis to the south on a slightly lower ridge, today only one tower is in good shape, standing and the other has collapsed, the rest of the pile of dry stone and some sandstone. The ramparts have an east entrance with a staircase, but have almost completely collapsed. There are other ornaments that suggest that the temple may have been built in the late 10th century and may have been added in the early 11th century during the Angkorian period in the style of a Kleang Art and may have been built for the worship of the deity Eyso in Brahman. Religion based on the vagina of Princess Uma. The design of this temple seems to have two different stages. The above exhibition is just a conclusion based on the sculpture design of the temple, so this temple has not been researched in detail We have hoped that someone will register the inventory and study it in more detail so that the next generation of Cambodians will know that it is not lost. Thank you!
Find us more in:
ប្រាសាទប្រាំ នៅកោះកេរ្ដិ៍ + Prasat Pram at Koh Kher Part 8 of F&B TV Northeast Trip was finished
https://youtu.be/eWNfXEb8UN4
ទស្សនាចរភាគឦសានវគ្គ៣ ទៅភ្នំណាំលៀ - Cambodia Northeast To Namlea Mountain Part 3 #ភ្នំណាំលៀ #FnBTV
https://youtu.be/5xqp72P4uvQ
ទស្សនាចរភាគឦសានវគ្គ២+ប្រាសាទព្រះធាតុខ្វាន់ពីរ-Cambodia Northeast Tour+Prasat Preah Theat Khvan Pir
https://youtu.be/OKNOHzTVh9E
ដំណើរទស្សនាចរភាគឦសានឆ្លងកាត់ ភ្នំប្រុស និងប្រាសាទនគរបាជ័យ-Trip to Northeast of Cambodia Part1 #FnBTV
https://youtu.be/Eb3wL32WMe8
ទិដ្ឋភាពប្រាសាទ បឹងសសរវៀច ប្រាសាទព្រះធាតុ និង ពើងបាក់រទេះ ក្នុងខេត្តសៀមរាប-Prasat Boeng Sorsor Veach
https://youtu.be/BrZmOUo6wZw
ប្រវត្តិខ្លះៗ នៃប្រាសាទ នាងកង្រី ប្រាសាទត្រាវ និងប្រាសាទប្រាំ ខេត្តសៀមរាប-Prasat Trav, Prasat Pram
https://youtu.be/ccVG5I9i8OU
Find us more in the link below :
Instagram : https://www.instagram.com/fnbtv_art/
Facebook : https://web.facebook.com/fnbtvart/
YouTube: http://www.youtube.com/c/FBTVOfficial
Blogger : https://fnbtvart.blogspot.com
Google Business : https://fnbtv.business.site/?m=true
Twitter: https://twitter.com/FnB_TV_Art
Tumblr: https://www.tumblr.com/blog/fnbtv
Subscribe to:
Post Comments (Atom)
No comments:
Post a Comment