Donate Us for Supporting

Friday, January 17, 2020

របៀបបង្កើតក្បាច់សុំសំបុត្រ-How to create art style for frame letter by AI

របៀបបង្កើតក្បច់សម្រាប់សុំ- How To Create The Art Frame 
               
របៀបបង្កើតសុំសំបុត្រ ដោយងាយសម្រាប់អ្នកដែលមិនសូវចេះប្រើប្រាស់កម្មវិធី⁣ AI (Adobe Illustrator) 
How to create the art frame letter easy for not too the expert using AI (Adobe Illustrator) 

             ខាងក្រោមនេះយើងនឹងរៀបរាប់ប្រាប់អំពីវិធីងាយៗ ដោយប្រើប្រាស់ខ្មៅដៃ ស្រដាស់ស ទូរស័ព្ទដែលថតរូបបាន និង កម្មវិធីរចនាម៉ូត Adobe Illustrator ។ សម្រាប់ការពិព័ណនានេះគឺ សម្រាប់អ្នកដែលមិនសូវចេះ ដូចខ្ញុំជាដើម តែវាជាវិធីងាយ សម្រាប់យើងរៀនធ្វើដំបូង តែនៅពេលយើងចេះស្ទាត់វាអាចងាយជាងនេះ ដោយមិនបាច់ប្រើ វិធីផ្សេងពីនេះក៏បាន ដោយការថតរូបផ្ទាល់ ដោយមិចបាច់គូរ ខ្ញុំក៏បាន។ តែប្រសិនបើយើងគូរដោយខ្លួនយើងនោះ វា នឹងបង្កើតជាបទពិសោធន៍ ការអភិវឌ្ឍន៍ និងរីកចម្រើនជាបន្ដបន្ទាប់ ពិសេសគឺយើងបានអ្វីវា ដែលកើតចេញពីការច្នៃប្រឌិតចេញពីយើងផ្ទាល់តែម្ដង។ ដូច្នេះយើងខ្ញុំក៏សូមអភ័យទោសជាមុន សម្រាប់ការបរិយាយលើសលោះខ្វះខាតត្រង់ណា សូមជួយផ្ដល់ជាមតិយោបល់សម្រាប់ជាការកែលម្អផង  ដើម្បីឲ្យពួកយើងបានដឹងក្នុងការរៀបចំនៅពេលក្រោយ ឲ្យកាន់តែប្រសើរជានេះទៀត។  
In Below, we will show you "How to use AI easy to create an art work for letter frame by using pencil, white paper phone camera and AI Program to design it. For the description to offer some experience in not too an expert like me, that is a small easy way for people start using AI, but if we have expert, we can create by other way as they can or can do better than this or can take photo directly to make a model that no need to draw by ourselves  too. But if can do it by ourselves, it will make an experience, improvement, new creation from ourselves. So, we need some apologizes from you in the first for our presentation not full enough or over and please offer some suggestions for us to improve more for get better at next. 
  • ១. ដំបូងយើងគ្រាន់តែយកក្រដាស់សមួយសន្លឹក ហើយ ប្រើខ្មៅដៃព្រៀងរូបក្បាច់លម្អមួយណាដែលយើងចង់បង្កើត ដោយព្រៀងឲ្យចេញជារូបរាង ហើយកែលម្អវាជាបន្ដបន្ទាប់។ ប្រសិនបើយើងមិនអាចច្នៃបង្កើតដោយខ្លួនឯងបានទេ យើងអាចយករូបណាមកគូរតាម  ហើយសម្រួលវាឲ្យសមល្មមនឹង ផ្ទៃឲ្យស័ក្ដិសម នទំហំ កុំឲ្យវា ស្រឡះពេក ឬស្ដុកពេក ព្រោះវាអាចមើលទៅសាំ។ លក្ខណៈក្បាច់ផ្គុំវាមានភាពងាយស្រួលជាក្បាច់ទោល ព្រោះយើងត្រូវការគូរតែ ចំនុច ១/៤ តែប៉ុណ្ណោះ ហើយយកវាដាក់បញ្ចូលគ្នាដោយត្រឡប់ចុះ ឡើង ឆ្វេង ស្ដាំជាការស្រេច។ ចំណាំ : រូបរបស់យើងត្រូវប្រាកដថា វាស្ថិតនៅចំស្មើរជ្រូងជានិច្ច ដើម្បីពេលយើងយកទៅផ្គុំចូលគ្នានោះមិនចាំបាច់កាត់តម្រឹមច្រើន។ (ដូចរូបទី១) 
1. First, we simply take a piece of white paper and use the pencil sketches that we want to create with the pens and then refine them. If we can't make our own, we can take a picture of it and adjust it to the right size, not to be too sharp or too sturdy because it can look complicated. Combining it is easy as a solo, as we only need to draw a quarter and put it together by turning left and right. Note: Our picture should always be in the right order so that we do not need to trim much. (As in Figure 1) 
                                           
         
  •  ២. នៅពេលយើងគូរវាបានរួចរាល់ហើយ យើងត្រូវទាញវាចូលក្នុងកម្មវិធី AI ហើយគូរវ៉ិចទ័រតាមខ្សែបន្ទាត់ ដែលយើងបានព្រៀង។ ក្នុងការគូរវាគួរដឹងថា តើស្រទាប់ណាដែលនៅលើគេត្រូវគូរវាមុន ព្រោះវាក្បាច់លក្ខណៈសំប៉ែត  ខុសពី 3D។ បានជាយើងត្រូវគូរក្បាច់ណាដែលនៅលើគេមុន ព្រោះវាជាក្បាច់ដែលបាំងគេ ឬបាំងត្រួយ ឬ ទងពន្លកនៃក្បាច់ដ៏ទៃទៀត និយាយដោយងាយយល់គឺ វាប្រៀបបានដូចជាវល្លិ ដុះចេញជាពន្លកត្រួយ មានផ្លែផ្កាស្លឹកជាបន្ដបន្ទាប់ តែវាខុសប្លែកពីរុក្ខជាតិពិតត្រង់ថា មែក ឬ ស្លឹកធំជាងគេ គឺនៅលើគេ ដោយពន្លេចឲ្យឃើញពីការដុះចេញជាបន្ដបន្ទាប់ឥតឈប់ឈរ តាមចំណង់ចំណូលចិត្ដអ្នកធ្វើ នឹងការច្នៃបន្ថែ ដែលដូចគេថា ក្បាច់ភ្ញីទេស គឺដំណាងការរីកដុះដាលផ្លែផ្កាជានិច្ច គ្នានទីបញ្ចប់។ 
        2. Once we have done the drawing, we have to pull it into the AI program and draw the vector along the lines we have drawn. In drawing, it is important to know which layer is the first to paint because it is flat, unlike 3D. We must first draw the art of the first, for it is a vail, or an Overlap, or a branch, or of a stem, or of some other kind art. It is quite different from the true plant, in that the largest branch or leaf is on top of it, showing a continuous growth in the interest of the laborer and of the same cultivator. A Phnhites Art substituting growing up without end. 
                 
  • ៣. បន្ទាប់ពីយើងបានគូរវារួចរាល់ហើយ  យើងត្រូវរៀបចំម្ដងទៀត ដោយ ចងវាជាក្រុមនៃទងក្បាច់នីមួយៗ កុំឲ្យវាលោតច្រឡំគ្នា និងងាយដាក់ពណ៌តាមក្រុមនីមួយៗ។ សម្រាប់ការ រៀបចំតាមផ្នត់នីមួយៗ គឺយើងត្រូវរៀបចំពីចុងក្បាច់មកមុន ហើយដាក់ក្បាច់វាមកលើជាបន្ដបន្ទាប់រហូតដល់ដើមក្បាច់ ដូច្នេះយើងនឹងយល់កាន់តែច្បាស់នៅពេលយើងធ្វើវាបានមួយ⁣ ឬពីរ 
3. After that, we drawn it already, we need to adjust more again by group in a bunch for one branch or stem that keeping it in same place nonmoving to other side for not confusing together and easy to drop the color of each. For preparing it, we need to put them in the right layer by adjust the top of the art branch the first in order to complete one by one until the main of full art. So after we have done an one or two, we will understand more and more clearly. 
                  
  • ៤. នៅពេលយើងរៀបចំវារួចរាល់ហើយ ត្រូវប្រាកដថា គ្រប់វ៉ិចទ័រទាំងអស់ត្រូវ Expand Appearance ទៅជា Shape ទាំងអស់ ព្រោះវ៉ិចទ័រដែលយើងយកទៅទាញជាស្រូច និងរីក វានឹងក្លាយ វ៉ិចទ័រធម្មតា នៅពេលយើង កាត់តម្រឹមស្មើជ្រុង ក្នុងពេលយើងចងវាជាក្រុមទាំងអស់ ហើយពេលដែលកែសម្រួល ស្រូកម្ដងទាំងអស់ (Stroke)។  
4. In the end of adjusting, we need to clarify all victor have been Expand Appearance to shape all, because of victor will be changed to original from our set as top sharp, bloom start or flat art when them have been cut by other shape in group of the way to add  stroke  of square shape. 
                    
  • ៥. ក្នុងពេលនេះជាពេលដែលយើងត្រូវផ្គុំរូបចូលគ្នា។ ពេលដែលកែសម្រួលរួចហើយ យើងយកវា (Merge Together) ដាក់បញ្ចូលគ្នា ត្រង់រូបកិបគ្នាត្រូវចូលគ្នាតែមួយ។ ពេលនោះយើងនឹងបានរូបក្បាច់មួយដែលអាច ត្រឡប់ចុះឡើង គ្រប់ជ្រុងទាំងអស់ដែលយើងត្រូវការ។ វាក៏អាចរនាដាក់លើរូបភាព ឬ វីដេអូក៏បាន គ្រាន់តែ Export File ណាមួយដែលយើងត្រូវយកទៅប្រើប្រាស់ ឬធ្វើឲ្យមានចលនាក្នុង After Effect ក៏បាន 
5. At this time is the step to combine together. After we adjust all completely, we need to take them for merging together in one and some part of the shape challenge together, we must combine to be the one. At that time, we will get the pretty art which can turn right, left, top and bottom to set the corner as we need that we can to decorate on letter, video or photos as we export file which one to use. Other more we can take it to After Effect to make an animation art. 
                    
  • ៦. ហើយខាងក្រោមនេះជាសម្ធិផលដែលយើងអាចធ្វើបាន ៖ 
ប្រសិនបើលោកអ្នកពិបាកមើល ឬចង់យកវាទៅប្រើប្រាស់នោះ លោកអ្នកអាចទាញយកវាបាន តាមរយៈការ ចុចលើ Botton ខាងក្រោមដែលមានស្រេច ហើយវា ជា File Original ដែលយើងអាចកែបន្ថែមលើចំណុចណាមួយក៏បាន 
6. At below is the result that we can do able.   
If you are hard to look it, you can download it for a use following click on Botton chich have set already that keep an original fill that can adjust more in special part also                                          
                  
សូមអរគុណ បង ប្អូនដែលបានចូលក្នុងគេហទំព័រយើងខ្ញុំ ឬបានអានសេចក្ដីខ្លឹមសារពីដើមដល់ចប់ អំពីការបរិយាយ នៃរបៀបបង្កើត សិល្បៈលម្អលើក្រដាសសំបុ្រត រូបថត ឬ វីដេអូ ហើយពូកយើង នឹងព្យាយាមបង្កើតជាខ្សែវីដេអូសម្រាប់ជាជំនួួយដល់ការ សិក្សាបន្ដែម ឲ្យកាន់តែងាយ យល់ ឆាប់ចេះ ឬជាចែករំលែក ជាធម្មទានសម្រាប់អ្នកដែលចូលចិត្ដចង់ចេះចឹងដឹងបន្ថែមលើសិល្បៈតុបតែងលម្អ ក្រៅពីនេះ យើងនឹងព្យាយាមបង្កើតនៅអ្វីដែលថ្មីបន្ដទៀត សម្រាប់អ្នកដែលតែងតែគាំទ្រគេហទំព័ររបស់យើង។  
We want to say thank you fall who have find us in Website  or read all our text from beginning to the end which showing the art decoration on letter photo or videos and we will try to create more video clip to assist you to easy going,  understanding, creating and doable also. Furthermore, we try to create new finding for our fan that always finding us and support us.  
Please leave the comment for us  to improve more  
Or let us know what something wrong or what anything you need. ☺☺☺♥♥♥ 
Download Original AI



No comments:

Post a Comment